ព័ត៌មានកីឡា

អតីតខ្សែបម្រើរបស់ក្រុម Manchester United មកចូលរួមជាមួយនឹងក្លិបមួយនៅប្រទេសវៀតណាម

ក្លិបបាល់ទាត់ Ho Chi Minh City FC បានចុះហត្ថលេខានាំយកអតីតខ្សែបម្រើក្លិប Man Utd កីឡាករ Rodrigo Possebon មកចូលរួមនៅក្របខ័ណ្ឌ V-League ប្រទេសវៀតណាម។

ខ្សែបម្រើ Possebon បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិប Internacional មុនពេលផ្លាស់ទៅ Manchester United នៅក្នុងអាយុ ១៨ ឆ្នាំ។ នៅពេលដែលខ្សែបម្រើប្រយុទ្ធវ័យក្មេងម្នាក់នេះ បានខិតខំព្យាយាមដើម្បីឈានដល់ការរំពឹងទុកនៅលើទឹកដី Old Trafford ហើយក៏បានបង្ហាញខ្លួន ៨លើក ផងដែរ។

បន្ទាប់ពីមិនសូវជោគជ័យនៅ Man Utd នៅរដូវកាលឆ្នាំ ២០០៩ គាត់ត្រូវបានខ្ចីជើងទៅក្លិប Braga ប្រទេស ព័រទុយហ្គាល់។ ហើយការចំណាយពេលពីរឆ្នាំនៅប្រទេសអង់គ្លេសជាមួយ Man Utd កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានវិលត្រឡប់ទៅកាន់ប្រេស៊ីលវិញ ដើម្បីលេងឱ្យក្លិប Santos ។

ដោយចាកចេញពី Santos កាលពីឆ្នាំ ២០១១ កីឡាករប្រសុីល បានផ្លាស់ទៅកាន់ក្លិបចំនួន ៧ ផ្សេងគ្នា ក្នុងរយ:ពេលតែ ២ ឆ្នាំ រួមទាំងការលេងរយ:ពេលខ្លីមួយ ជាមួយក្លិបអ៊ីតាលី Vicenza ៕

មតិយោបល់