ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតទាំងស្រុង ​

កំពង់ធំ: ថ្ងៃពុធ០៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ ២០២១ វេលាម៉ោង០៣និង៤៥នាទី ស្ថិតនៅចំណុចភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ។

ម្ចាស់ឈ្មោះ ហ៊ុត កុយ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ រៀម ធូ អាយុ៣៦ឆ្នាំ ។

ប្រភេទសំណង់: ផ្ទះឈើទំហំ០៦មx០៨ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ។ ខូចខាត: -ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦មx០៨ម
-ជង្រុកស្រូវចំនួន០១ទំហំ០២មx០៤មឆេះស្រូវចំនួន០១តោន -សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

កម្លាំងសមត្ថកិច្ចចេញរថយន្តអគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ អន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនឹង០៦ម៉ែត្រគុប ។ កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន០៩នាក់ ៕

មតិយោបល់