ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ឯម រុន អធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់បុរសស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅ ថ្ងៃអង្គារ ៧ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅចំណុច ចំការដំឡូងមី ខាងកើតបន្ទាយវរ១៤៣កងពលអន្តរាគមន៍ លេខ១៤ ស្ថិតនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រ
គរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ យូ សុលាង ហៅពៅ អាយុ៥៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ មានប្រពន្ធឈ្មោះ ញ៉ឹក ប៊ុនធឿន អាយុ៥១ឆ្នាំ ជនជាតិខ្មែរ និងមានកូនចំនួន ៤នាក់ ស្រី២នាក់។
លោកអធិការស្រុកក្រគរ បានបញ្ជាក់ពីមូលហេតុ ជនរងគ្រោះកំពុងដើរប្រមូលដំឡូងមី ក្នុងចម្ការ មានផ្ទៃមឹឃងងឹត មិនមានភ្លៀងធ្លាក់ទេ តែមានរន្ទះបាញ់៕
មតិយោបល់