កណ្តាលៈ ផ្ទុះហិង្សាមួយបានកើតឡើង រវាងក្រុមទាត់បាល់ ឈ្មោះហេង ហេង ប្រចាំតារាង ប៉ះជាមួយក្រុមទាត់បាល់ ម៉ាយហ្វ្រេន បណ្តាលឲ្យ កីឡាករម្នាក់រងរបួស ខណៈដែលកំពុងទាត់មានការប៉ះទង្គិចគ្នា។
ហេតុការណ៍បង្ករការប៉ះទង្គិចគ្នានេះនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងតារាងបាល់ទាត់យីហោរ”ហេង ហេង”ស្ពតក្លឹប (តាខ្មៅ) ស្ថិតនៅភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វាសនា វ៉ាន់ដេត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនបង្កមានគ្នាច្រើន។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្រុមជនរងគ្រោះបានលេង(ទាត់បាល់) ជាមួយក្រុមជនបង្កលេងបានរយៈពេល១ម៉ោងកន្លះ ក៏ប៉ះពាក្យសម្តីគ្នា(ឌឺដង)ដាក់គ្នា ទៅវិញទៅមក ធ្វើឲ្យក្រុមជនបង្កបានព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះវាសនា វ៉ាន់ដេត បណ្តាលឲ្យរងរបួស នៅនិងកន្លែងកើតហេតុ។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ភ្លាមៗនោះលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ ដឹកនាំកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍តាខ្មៅ ធ្វើការឃាត់ខ្លួន និងនាំជនបង្ក និងជនរងគ្រោះ មកប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់