ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​នៅ​ចក្រភព​អង់គ្លេស ផ្ទុះ​ដើមទ្រូង ព្រោះ​វា​ធំ​ពេក​

​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​ភ័យ​ស្លន់​សោ្ល​ជា​ពន់ពេក ខណៈ​ដែល​ទ្រូង​របស់ខ្លួន បាន​ផ្ទុះ​ភ្លាមៗ ។​នេះ​បើ​យោង​តាម​សារព័ត៌មាន​មេ​ត្រូ បាន​ចុះផ្សាយ កាលពី​ថ្ងៃ​ទី ១៧ ខែ មិថុនា​។​
​អ្នកស្រី Kim Brockhurst អាយុ ៥១ ឆ្នាំ បាន​និយាយថា នា​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៤ ពាន់​ផោន ដើម្បី​បង្កើន​ទំហំ​ដើមទ្រូង​របស់ខ្លួន ពី​តូច រហូត​ដល់​ធ្វើឲ្យ​ខ្លួន​មាន​ទំនុកចិត្ត ជា​ស្ត្រី​ដែល​មាន​ដើមទ្រូង​ទាក់ទាញ ។ ទោះជា​យ៉ាងណា បន្ទាប់​ពី​វះកាត់ ត្រូវបាន​បញ្ចប់ នាង បាន​ភ័យខ្លាច ដោយសារ​តែ​ដើមទ្រូង ធំ ខុស​ពី​ការរំពឹងទុក ។​
Chest
Kim Brockhurst បាន​វះកាត់​ដើមទ្រូង ដាក់ ស៊ី​លី​ខុន ហើយ​វត្ថុ​នោះ បានបង្ហាញ​សញ្ញា​ថា ច្រែះ រំពេច​ជាមួយនឹង​គ្នា​នោះ ស្រាប់តែ​ដើមទ្រូង​ម្ខាង​របស់​នាង ផ្ទុះឡើង ។ នាង​បាន​និយាយថា ដើមឡើយ ទ្រូង​របស់​ខ្លួន​វា​តូច ដូចនេះ នាង​ចង់​ឲ្យ​វា​ធំ ដូច្នេះ នាង​ត្រូវ​យកប្រាក់​ដែល​ខំ​សន្សំ​នោះ ទៅ​វះកាត់ សង្ឈឹម​ថា​ដើមទ្រូ​ងនាង​នឹង​ប្រសើរជាង​មុន ។ ប៉ុន្តែ​ជា​លទ្ធផល វា​ធំ​ពេក លើស​ពី​តម្រូវការ​ដែល​ខ្លួន​ចង់បាន និង​ឈាន​ដល់​ថ្នាក់​ផ្ទុះ​តែម្តង​។​
​ខាង​គ្រូពេទ្យ​បាន​និយាយថា “​ការវះកាត់​ពីមុន ដោយសារ​តែ​ប្រើប្រាស់​សារធាតុ​មិនល្អ ពោល​គឺ​ខុសច្បាប់ ដែល​នាំ​ផលវិបាក​ដល់​សុខភាព និង​បំណងប្រាថ្នា​ចង់បាន​” ។​
​បញ្ជាក់​ផង​ដែរ​ថា មាន​ស្ត្រី ជាង ៤ សែន​នាក់ នៅ​ជុំវិញ ពិភពលោក ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​តែ បញ្ហា​ខាងលើ​នេះ ៕​

មតិយោបល់