តាកែវៈ បុរសជាជនសង្ស័យម្នាក់ បានប្រព្រឹត្តហិង្សាដោយចេតនា ទៅលើជនរងគ្រោះម្នាក់ បន្ទាប់ពីទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី រួចក៏យកកាំបិតផ្គាក់ មកកាប់ទៅលើជនរងគ្រោះ បង្កជារបួសស្នាមយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៥នាទីព្រឹក ស្ថិតត្រង់ចំណុចផ្ទះឈ្មោះ ឃុត រឹម ភេទប្រុស អាយុ៦០ឆ្នាំ ភូមិព្រៃតាឡួយ ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ(របួសធ្ងន់) មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល មកស៊ីឈ្នួលបើកអាអ៊ិច នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន)។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់