ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូ ស្លាប់បុរសម្នាក់ បើករត់បាត់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមិនចាំម៉ាកបើកកៀរម៉ូតូ បណ្តាលឲ្យម៉ូតូរេចង្កូតទៅខឿនផ្លូវ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ចម្រើន ចំរ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកលើកក្តារបន្ទះ ស្នាក់នៅកន្លែងធ្វើការម្តុំព្រែកលៀប មានស្រុកកំណើតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1D-8816៕

មតិយោបល់