អ៊ីរ៉ង់ៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានធ្វើការវាយប្រហារទៅលើអាមេរិក និងចក្រភពអង់គ្លេស ដោយប្តេជ្ញាថា នឹងប្រឆាំងមហាអំណាចបរទេស ជុំវិញការប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំសាធារណរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
កាលពីថ្ងៃអង្គារ លោក Ali Khamene បានវាយប្រហារលោក ដូណាល់ ត្រាំ ដោយហៅប្រធានាធិបតីអាមេរិកថា ជាបុរសបង្កអស្ថិរភាព ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរនិងវិកលចរិក»។
ដោយលោកបានបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់មានភស្តុតាងដ៏រឹងមាំ ដែលបង្ហាញពីបាតុកម្ម បង្កឲ្យមានការសម្លាប់ និងរបួសនាពេលថ្មីៗនេះ ត្រូវបានគេដឹកនាំយ៉ាងច្បាស់ពីសំណាក់បរទេស។
ក្នុងនោះលោក បានបន្ថែមថា «ពួកមន្រ្តីអាមេរិក គួរតែដឹងថាទី១ ពួកគេបានខកខានគោលដៅរបស់ពួកគេ … ទី២ពួកគេបានធ្វើឲ្យខូចខាតដល់ប្រទេសអ៊ីរ៉ង់ អំទ្បុងពេលភាពចលាចលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយពួកគេគួរតែដឹងថា រឿងនេះនឹងមិនអាចចប់ ដោយគ្មានការឆ្លើយតបនោះទេ៕
មតិយោបល់