ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង កញ្ញា រៀម ច័ន្ទបូរមី មានបញ្ហាបេះដូង នោះនៅរាត្រីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ តារាសម្តែង និងជាពិធីការិនី កញ្ញា ព្រះកាយច័ន្ទ ក៏ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់កាលម៉ែត្រ ដូចគ្នា ដើម្បីសង្គ្រោះ បន្ទាន់ដោយសារបញ្ហាជំងឺបេះដូងធ្វើទុក្ខ។
បើយោងតាមការរ៉ាយរ៉ាប់របស់ លោក អ៊ឹម ជីវ៉ា នៅលើផេកហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា «ពេលនេះ ម៉ោងតារាសម្តែងនិងជាពិធីការនី កញ្ញា ព្រះកាយច័ន្ទ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដោយបញ្ហា បេះដូង »។
លោក អ៊ឹម ជីវ៉ា បានបន្តថា ពិធីការនីនិងតារាសម្តែង ព្រះកាយច័ន្ទ ត្រូវបានជំងឺធ្វើទុក្ខភ្លាមៗ ហើយត្រូវបានក្រុមគ្រួសារយកមកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដោយដំបូងឡើយកញ្ញាត្រូវបានយកៅព្យាបាលនៅមន្ទីពេទ្យឯកជននៅទីក្រុងតាខ្មៅ តែដោយគ្រូពេទ្យនៅមន្ទីពេទ្យនោះបានប្រាប់ដោយបន្ទាន់ថាមិនអាចនៅបន្តទៀតបានទេ ត្រូវតែបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត ឬពេទ្យលោកសង្ឃជាបន្ទាន់ ។
លោក អ៊ឹម ជីវ៉ាបានបន្ថែមថា ដោយការព្រួយបារម្ភពីសុវត្ថិភាពក្រុមក្រួសារក៏បញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត្រ ឥឡូវនេះកញ្ញា ព្រះកាយច័ន្ទបានធូស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់ព្យាបាលពីសំណាក់លោកវេជ្ជបណ្ឌិត ភ្លាមៗនោះក៏មានវត្តមានតារាសម្តែង លោក អ៊ឹម ជីវ៉ា និងតារាសម្តែង លោកយាយប្រជ្រុយនិងកញ្ញា នី តាមកដល់មន្ទីពេទ្យដើម្បីសួរសុខទុក្ខភា្លមៗផងដែរ។ ពត៌មានលម្អិតនិងជំរាបជូនបន្តទៀត៕
មតិយោបល់