ព្រៃវែងៈ នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៦ នេះកងកម្លាំនៃអធិការដ្ឋានគរបាលនគរបាលស្រុកស្វាយអន្ទរ ក្រោមការដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ នគរបាលខេត្ត ដឹកនាំដោយ លោកវរៈសេនីយ៍ទោ អ៊ុង ផាន អធិការ ព្រមទាំងកម្លាំងក្រោមឱវាទ និងប្រជាការពារ បានចុះជួយជួសជុលនិងសាងផ្ទះ ជូនប្រជាពលរដ្ឋ ១ ខ្នង ដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពី ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦។
ម្ចាស់ផ្ទះ ឈ្មោះ ស៊ុ ភី ស្រី អាយុ 66 ឆ្នាំ មេមាយ នៅតែម្នាក់ឯង ដែលស្ថិតក្នុងភូមិ ព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរដែលមានទំហំ ៣ម X ៤ម ដំបូលប្រក់ស្លឹក ជញ្ជាំង ស្លឹក ។
លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ក្រៅកិច្ចការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សុត្ថិភាពសង្គម ជូនប្រជាពលទូទាំងស្រុកស្វាយអន្ទរ ដោយឃើញ ការលំបាក របស់បងប្អូនប្រជាពលរដ្ឋផងនោះ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ កម្លាំងនគរបាល គ្រប់ស្រុក ក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងគ្រោះធម្មជាតិ មកស្នងការដ្ឋាន ឲ្យបានទាន់ ពេលវេលា ដើម្បីឲ្យថ្នាក់ដឹកនាំ មានចំណាត់ការចុះ អន្តរាគម៍ទាន់ពេលវេលា ជួយសង្គ្រោះអាយជីវិត នៅពេលប្រជាពលរដ្ឋត្រូវការ និងត្រូវរកជំរកស្នាក់ជូនពួកគាត់ឲ្យបានសមរម្យ៕
https://youtu.be/SDTjF0G-yRk
https://youtu.be/BKZcEb_D3Pc
https://youtu.be/QI0X6FCXpgM
មតិយោបល់