បុរសស្រវឹងជោគជាំម្នាក់ ស្ថិតនៅ Linfen នាភាគខាងជើងប្រទេសចិន ដោយឡើងតោងខ្សែភ្លើង ដែលមានថាមពលលើសលប់ ដែលបង្ករឲ្យមានភាពភ្ញាក់ផ្អើល ដោយបដិសេធមិនព្រមចុះពីខ្សែភ្លើងនោះឡើយ។
https://i1272.photobucket.com/albums/y389/domneng/8635924479_a544394d49_o_zps49bd590a.jpg
ខណៈពេលដែលគេឃើញបុរសស្រវឹងម្នាក់នេះឡើងបង្គោលភ្លើង រំពេចនោះ អាជ្ញាធរ បានបញ្ជាភ្លាមៗ ឲ្យបិទអគ្គិសនី ។
បុរសស្រវឹងល្ងីល្ងើរម្នាក់នេះបានតោងខ្សែភ្លើង អស់រយៈពេល ១៥ នាទី មុននឹងធ្លាក់ចុះទៅដីដែលកម្ពស់បង្គោលភ្លើងនោះមានប្រវែង ៩ ម៉ែត្រ។ជាសំណាងល្អក្រុមអ្នកជួយសង្គ្រោះស្ថិតនៅក្នុងមូលដ្ឋានក្នុងតំបន់កើតហេតុខាងលើ បានត្រៀមឧបករណ៍ជួយសង្គ្រោះ ដល់បុរសម្នាក់នេះ មុននឹងធ្លាក់មកកាន់ខ្សែកាបតូចខាងក្រោម ដើម្បីកុំឲ្យបុរសម្នាក់នេះត្រូវរបួស។
ក្រោយការជួយសង្គ្រោះបុរសស្រវឹងម្នាក់នេះបានប្រាប់ដល់ សារព័ត៌មាន ជាច្រើនថា មូលហេតុដោយសារតែគាត់ឡើងតោងខ្សែភ្លើងនេះ ព្រោះក្នុងចិត្តមានរឿងខ្មួលខ្មាញ់ និងអារម្មណ៍ដ៏អាក្រក់មួយ ដឹកមុខគាត់ឲ្យធ្វើយ៉ាងនេះ។
វាជារឿងមួយដ៏សំណាង ក្នុងមួយពាន់សំណាង ដែលបុរសម្នាក់នេះឡើងកាន់កាបភ្លើង ហើយអាចរស់រានមានជីវិត ។តើបុរសនេះចង់ធ្វើដូចជា Jackie Chan ឬ?
មិនមែនគ្រប់គ្នា សុទ្ធតែអាចក្លាយជា Jackie Chan ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់