កោះកុងៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីជាសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពយកខ្សែកមាសក្រឡៃបន្លំដូរយកខ្សែកមាសពិតពីតូបលក់មាសមួយកន្លែង កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្សារដងទង់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនសង្ស័យមានឈ្មោះ ហៀន ចន្ថា អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ជនរងគ្រោះជាម្ចាស់ឈ្មោះ វុធ ប៊ុនណារ័ត្ន។ លុះមកដល់ពេលរសៀលថ្ងៃដដែលម្ចាស់តូបលក់មាសមានការសង្ស័យ ក៏យកខ្សែកមកពិនិត្យមើល ពេលដឹងថា ជាមាសក្រឡៃក៏ប្តឹងទៅសមត្ថកិច្ច ហើយឆែកកាមេរ៉ាសុវត្ថិភាព ការស្រាវជ្រាវ ឈានទៅចាប់ឃាត់ខ្លួនស្រ្តីជាសង្ស័យដែលកំពុងសម្ងំលាក់ខ្លួននៅឯផ្ទះតែម្តង៕
មតិយោបល់