ព័ត៌មានជាតិ

ច្រើនអ៉ីចឹង បក្សខាងណាវិញ ! បង្ក្រាបសង្ឃក្លែងក្លាយបានជិត២០នាក់នៅក្រុងសៀមរាប….

សៀមរាប: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះដោយយោងតាមសំណូមពរ របស់ព្រះអនុគុណក្រុងសៀមរាប ព្រះវិន័យធម៌ រួមទាំងធម្មការក្រុងសៀមរាប និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងផែនកណ្តាលសន្តិសុខ ចុះប្រមូល ជនសង្ស័យដែលធ្វើសកម្មភាពក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាត តាមទីផ្សារ ទីសាធារណ: ដេកស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសៀមរាបបែបអណាធិតេយ្យ បានចំនួន១៩នាក់ និងកុមារ១នាក់ (កូនសិស្សលោក) ។

អ្នកទាំង១៩នាក់ រួមមាន៖
១.ឈ្មោះ យ៉ាន ធន ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង
២.ឈ្មោះ ហុក ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្រះក្តុល ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៣.ឈ្មោះ សាត សំអូន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិណងស្រាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
៤.ឈ្មោះ ហម ហៀង ភេទប្រុស អាយុ១៨ឆ្នាំ ភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៥.ឈ្មោះ តូច ឡា អាយុ២២ឆ្នាំ ស្នាក់នៅភូមិឪម៉ាល់ ឃុំបឹងរាំង ស្រុកបាណន់ ខេត្តបាត់ដំបង
៦.ឈ្មោះ សៅ សុភាព អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិចំបក់ ឃុំកណ្តោល ស្រុកស្រែអំបិល ខេត្តកោះកុង
៧.ឈ្មោះ គឺ សូរ អាយុ២២ឆ្នាំ ស្នាក់នៅភូមិអូក្រសារ ឃុំអូក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប
៨.ឈ្មោះ គឺ លី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអូក្រសារ ឃុំអូក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប
៩.ឈ្មោះ យូ ពិសិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅភូមិអូក្រសារ ឃុំអូក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប
១០.ឈ្មោះ យឿន សាយន្ត អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកោះស្តេច ឃុំកូនគុក ខេត្តកោះកុង
១១.ឈ្មោះ ដួង ដានី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
១២.ឈ្មោះ ម៉ាប់ ប៉ាលី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអូតាចោល ឃុំសាយនាគ ស្រុកសំរោង ខេត្តឧត្តមានជ័យ
១៣.ឈ្មោះ ឈៀង ណាក់ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិព្រែកគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត
១៤.ឈ្មោះ ផុន សុផាត អាយុ១៦ឆ្នាំ ភូមិត្រពាំងជ្រនាង ឃុំស្រែកជា ស្រុកដងទង់ ខេត្តកំពត
១៥.ឈ្មោះ យី ហង់ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្តារ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត (ពិនិត្យទឹកនោមរកសាធាតុញៀន លទ្ធផល វិជ្ជមាន )
១៦.ឈ្មោះ វុន សឿន អាយុ១៦ឆ្នាំ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត (ពិនិត្យទឹកនោមរកសាធាតុញៀន លទ្ធផល វិជ្ជមាន )
១៧.ឈ្មោះ អ៊ុត ណុន អាយុ ៤៨ឆ្នាំ ស្នាក់នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត
១៨.ឈ្មោះ សារី រត្ន័ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត
១៩.ឈ្មោះ ពោ សុភក្ត្រ័ អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រានទុំ ឃុំស្រែជា ស្រុកដងទង់ ខេត្តកំពត។

បន្ទាប់ពី អនុគុណ និង ធម្មការក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការបកស្បង់ ហើយប្រគល់ឲ្យសមត្ថកិច្ចយើង ធ្វើការសាកសួរ និងពនិត្យទឹកនោមរកសាធាតុញៀន លទ្ធផល វិជ្ជមាន ចំនួន២នាក់ បញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន អវិជ្ជមាន១៧នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកុមារម្នាក់ បញ្ជូនទៅអង្គការកល្យាណមិត្តថែរក្សាជាបណ្តោះអាសន្ន៕

មតិយោបល់