ព័ត៌មានជាតិ

មុនក្រោយគង់តែស្លាប់!.. បុរសម្នាក់សុខចិត្តស្លាប់ដោយជម្រើសនេះ!..

​ឧត្តរមានជ័យៈ លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានប្រាប់ Post News ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ ឆាយ ចន្នី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកក្រម៉ាចងកសម្លាប់ខ្លួនឯងព្យួរនឹងមែកដើមព្រីង កម្ពស់ ២,៤០ម៉ែត្រ នៅព្រៃខាងក្រោយផ្ទះចម្ងាយ៦០ម៉ែត្រ បណ្តាលឲ្យស្លាប់។

មូលហេតុ ដោយសារជនរងគ្រោះ មានវិបត្តិផ្លូវចិត្ត(ជំងឺអេដស៍ស្ថិតក្នុងដំណាក់កាលចុងក្រោយ)។

ករណីនេះ បន្ទាប់ពីទទួលព័ត៌មានបានភ្លាម អធិការនគរបាលស្រុក បានចាត់តាំងកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះទៅពិនិត្យនៅកើតហេតុក្រោយពីពិនិត្យរួចឃើញថា ជនរងគ្រោះបានស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់