ព័ត៌មានជាតិ

លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ប្រាកដ ជា​ចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០១៦

​សារព័ត៌ មាន AFP កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា បាន​ផ្សព្វផ្សាយ​ថា ទីប្រឹក្សា សេត​វិមាន John Podesta នឹង​កាន់ តួនាទី​ខ្ពស់បំផុត​ក្នុង​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ប្រធានាធិបតី​របស់​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ។
g31
​ទាំងនោះ​ជា​សញ្ញា ច្បាស់លាស់​មួយ​បញ្ជាក់ថា​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ប្រាកដ​ជា​ចូលរួម ប្រកួតប្រជែង​ដណ្ដើម​កាច់ចង្កូត​នាវា អាមេរិក​ជា​ប្រទេស​មហាអំណាច​ទី​១ ។​មន្ដ្រី​សេត​វិមាន​មួយរូប​បានបញ្ជាក់ ថា លោក Podestar ជា​បុគ្គល​ដែល មាន​ភាព​ជិតស្និទ្ធ​បំផុត​ជាមួយ​គ្រួសារ គ្លី​ន​តុ​ន ហើយ​តែងតែ​បង្ហាញ​វត្ដ​មាន នៅក្នុង​ព្រឹត្ដិការណ៍​សំខាន់ៗ​ជាមួយ​លោក ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ។ លោក Pode- star​នឹង​លាឈប់​ពី​តួនាទី​នាពេលខាងមុខ ដើម្បី​ទៅ​បំពេញ​ការងារ​ផ្សេង ប៉ុន្ដែ លោក​មិន​បាន​បញ្ជាក់ថា នឹង​ត្រូវ​ធ្វើ​អ្វី នៅពេល​អនាគត​ឡើយ ។​

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា លោក Podestar បាន​ជួបប្រជុំ​ក្រៅ​ផ្លូវការ​ជា មួយ​ទីប្រឹក្សា​របស់​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជាច្រើនលើក​រយៈពេល​កន្លង មក​ស្ដីពី​លទ្ធភាព​នៃ​ការប្រកួតប្រជែង តំណែង​ប្រធានាធិបតី​របស់​លោកស្រី ។ ពេល​នេះ​គេ​មិនទាន់​ដឹង​ពី​តួនាទី​របស់ លោក Podestar នោះឡើយ ប៉ុន្ដែ​មាន ប្រភព​ព័ត៌មាន​គួរឱ្យ​ទុកចិត្ដ​មួយ​បាន​ឱ្យ ដឹងថា លោក​អាច​នឹង​កាន់តំណែង​អគ្គ នាយក​យុទ្ធនាការ​ប្រកួតប្រជែង​ឃោសនា បោះឆ្នោត ។ របាយការណ៍​មួយទៀត​បាន​បង្ហាញ​ឱ្យ ឃើញថា អតីតរដ្ឋមន្ដ្រី​ការបរទេស អាមេរិក និង​ជា​ភរិយា​អតីត​ប្រធានា​ធិ ប​តី​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី ក្លាយ​ជា​ប្រធានាធិបតី​ស្រី​ដំបូង​របស់ អាមេរិក​៕​

មតិយោបល់