កំពង់ធំៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ សិ្ថតនៅភូមិថ្នល់បែក (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
១.ជនរងគ្រោះឈ្មោះ ឡាង អេង ភេទស្រី អាយុ៥២ឆ្នាំ ។
២.ជនរងឈ្មោះ វណ្ណា មេត្តា ភេទស្រី អាយុ៥ ឆ្នាំ ។
មូលហេតុ៖ នាំចៅដើរយកបាយទៅអោយប្តី នៅកន្លែងដាក់សាបត្រី ដល់ត្រពាំងចៅ ក៏រអិលជើងធ្លាក់ក្នុងត្រពាំង ហើយយាយចុះទៅជួយក៏លង់ទឹកទាំង២នាក់ បណ្តាលឲ្យស្លាប់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថាៈ ជនរងគ្រោះទាំងពីរនាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់