ផ្ទះ ព័ត៌មានជាតិ កុក បូរីស ក្ល...

កុក បូរីស ក្លាយជាទូតសុឆន្ទៈ ក្រុមហ៊ុនរថយន្ត MG ប្រចាំកម្ពុជា

0

ភ្នំពេញ: ប្រធានក្រុមភ្នំពេញក្រោន កុក បូរីស បានចុះកុងត្រារយ:ពេល១ឆ្នាំ ឲ្យក្រុមហ៊ុនរថយន្ត Morris garage ( MG) ប្រចាំកម្ពុជា ក្នុងនាមជាអ្នកតំណាងផលិតផល។ នេះបើតាមការបញ្ជាក់របស់កូនកាត់ខ្មែរបារាំងរូបនេះ លើទំព័របណ្តាញសង្គមផ្លូវការរបស់គេ កាលពីម្សិលមិញ។

បូរីស បានរៀបរាបថា ខ្លួនមានចិត្តរំភើបជាខ្លាំង ដែលបានក្លាយជា Brand Ambassador របស់រថយន្ត MG ដែលមានមូលដ្ឋាននៅអង់គ្លេស និងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងទូទាំងពិភពលោក។

ខ្សែកាពារដ៏រឹងមាំដដែលក៏បង្ហើបដែរថា គេបានថតស្ពតផ្សព្វផ្សាយរួចហើយ ដែលខ្លួនដើរតួរជាឪពុកក្នុងគ្រួសារមួយ ដែលផលិតដោយក្រុមហ៊ុន Chenla Media។

MG ដែល កុក បូរីស ជាអ្នកតំណាងផ្សព្វផ្សាយប្រចាំកម្ពុជា ក៏ជាដៃគូឧបត្ថម្ភផ្លូវការចំពោះអតីតសមាជិក Liverpool កីឡាករ Michael Owen នៅអង់គ្លេសផងដែរ៕

Loading...