កំពង់ធំៈ កាលពីវេលាម៉ោង២៣និង៤៥នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្តកែច្នៃពីក្រោយ ដែលមានទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ និងរងការខូចខាតម៉ូតូ០១គ្រឿង ។
ជនរងគ្រោះឈ្មោះ ចៃ ជូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរម៉ូតូ១គ្រឿងម៉ាក ហុងដា វេវអាល់ហ្វា ពណ៌បៃតង ពាក់ផ្លាកលេខកំពង់ធំ 1N-9987 បានស្លាប់នៅនឹងកន្លែងកើតហេតុ មិនពាក់មួកសុវត្តិភាព ។ មានអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ ហ៊ុ ហន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅនឹងកន្លែងកើតហេតុ មិនពាក់មួកសុវត្តិភាព ។ ចំណែករថយន្តកែច្នៃ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ នោះទេ ដោយបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ។
មូលហេតុ៖ បឋមបង្កឡើងដោយ គោយន្តកែច្នៃ គ្មានដាក់ភ្លើងបំភ្លឺផ្នែកខាងក្រោយ ហើយអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។
ផ្្
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើកំណត់ហេតុតាមនីតិវិធីផ្លូវច្បាប់ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់