ព័ត៌មានជាតិ

ឈ្លោះតិចតួចទ្រាំមិនបាន កាំបិតខ្វែវបញ្ចេញឬទ្ធិ រយះក្បាលម្នាក់!

ប៉ៃលិន: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានបង្កហិង្សា យកកាំបិតខ្វែវ កាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់។

ករណីនេះកើតឡើងនៅម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្នំកេះ ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យមានឈ្មោះ រ៉េត សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ បានយកកាំបិតខ្វែវមកកាប់ជនរងគ្រោះ ឈ្មោះ ខៀវ សង្ហា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា ចំត្រង់ក្បាលពីមុខផ្នែកខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កំពុងកសាងសុំណុំរឿងចាត់ការតាមនិិតិវិធីច្បាប់៕

មតិយោបល់