ប៉ៃលិនៈ កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ឈ្មោះ រឿម រិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះបានពាក្យបណ្ដឹង ពីករណីភ្លើងឆេះផ្ទះ ដោយសង្ស័យថាមានអ្នកលួចដុតផ្ទះ ទើបបណ្តាលអោយឆេះផ្ទះអស់ចំនួន ៣ខ្នង នៅចំណុចលើភ្នំ ស្ថិតនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលា ម៉ោង៧យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ គិតជាថវិកាប្រមាណជាង ១៨០០ដុល្លារ ៕
មតិយោបល់