ក្រចេះ ៖ ថ្ងៃទី ២៥ និង ២៦ ខែ តុលានេះ ធនាគារភូមិ បានប្រារព្ធកម្មវិធី ប្រកួតបាល់ទាត់មិត្តភាពក្រោមការផ្តួចផ្តើមពីសំណាក់ លោក ភឹម ដឺលុច ប្រធានភូមិភាគក្រចេះ ដោយមានសាខាចំនួន ៩ចូលរួមដែលធ្វើឡើងនៅពហុកីឡដ្ឋាន ក្រុងក្រចេះ ។
សាខាចំនួន ៩ ដែលចូលរួមក្នុងនោះមាន សាខា ខេត្តត្បូងឃ្មុំ សាខាខេត្ត ស្ទឹងត្រែង សាខាខេត្តរតនៈគីរី សាខាស្រុកឆ្លូង សាខាស្រុកអន្លង់វែង សាខាស្រុកស្នួល សាខាខេត្តព្រះវិហារសាខាស្រុកមេមត់ និងសាខាក្រុងក្រចេះ ដែលជាម្ចាស់ផ្ទះតែម្តង ។ក្នុងការបែងចែកក្រុមប្រកួត គឺធ្វើឡើងដោយសាខាក្រុងក្រចេះធ្វើការចាប់ឆ្នោតផ្គូរផ្គងក្រុមដោយគូបើកឆាកដំបូង ក្រុមកីឡាបាល់ទាត់សាខាខេត្តរតនៈគីរី រូមបញ្ចូលជាមួយនឹងក្រុមកីឡាករបាល់ទាត់ស្ទឹងត្រែង ប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះសាខាខេត្តក្រចេះ ដោយមានកីឡាករសាខាស្រុកស្នូលចូលរួម ។ គូទី ២ សាខាខេត្តត្បូងឃ្មុំ ដែលជាក្រុមឯករាជ្យ (ដោយគ្មានកីឡាករសាខាផ្សេងៗចូលរួម) ខណៈមានកីឡាករគ្រប់ចំនួនក្នុងសាខាផ្ទាល់តែម្តងចូលរួម ប្រកួតជាមួយក្រុមកីឡាករសាខាស្រុកឆ្លូង ដោយមានសាខាខេត្តព្រះវិហារ សាខាស្រុកមេមត់ ច្របាច់បញ្ជូលគ្នា។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC6_zps65031014.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC7_zpsedf56a3e.jpg
គូបើកឆាកនៅថ្ងៃទី ២៥ ខែ តុលា សាខាខេត្តរតនៈគីរី លុតម្ចាស់ផ្ទះសាខាខេត្តក្រចេះ ដោយលទ្ធផល ៤ ទល់នឹង ១ ដោយគ្រាប់ទី ១របស់រតនៈគីរី រកបាន ដោយ កីឡាករ រិន ទិត ជានាយកសាខាខេត្តរតនៈគីរី គ្រាប់បាល់ទី ២ កីឡាករ សៅ ប៊ីន គ្រាប់ទី ៣ កីឡាករ ជឹម លីម និងគ្រាប់ចុងក្រោយ វិន ចំរ៉ុង ។ គូបន្ទាប់ពីសាខារតនៈគីរីគឺសាខាខេត្ត ត្បួងឃ្មុំ បានត្រឹមតែស្មើ ២-២ជាមួយនឹងក្រុមបាល់ទាត់សាខា ស្រុកឆ្លូង តម្រូវឲ្យកាត់សេចក្តី ធ្វើការប៉េណ័លទី ១១ ម៉ែត្រ ជាមួយនឹងទីលាន ប៉េប៉ាច់ដូចថ្លុកជ្រូកដេក ដោយ សាខាខេត្ត ត្បូងឃ្មុំ ស៊ុតបញ្ចូលទី យកឈ្នះដោយបច្ចេកទេសក្នុងលទ្ធផល ៥ ទល់នឹង ៣ ឡើងទៅជួបក្រុមបាល់ទាត់ សាខាខេត្តរតនៈគីរីនៅថ្ងៃដដែល ដើម្បីកាត់សេចក្តី រកអ្នកលើកពានប្រកួតមិត្តភាពនេះ ។
ក្នុងព្រឹកថ្ងៃដដែលសម្រាប់ក្រុមសាខាចាញ់ត្រូវជួបសាខាចាញ់ ដើម្បីរកចំណាត់ថ្នាក់លេខ ៣ និង លេខ ៤ ដោយសាខាខេត្ត ក្រចេះ ជួបជាមួយនឹងសាខាស្រុកឆ្លូង ក្នុងនោះ ម្ចាស់ផ្ទះសាខាខេត្តក្រចេះ លុតសាខាស្រុកឆ្លូង មិនឲ្យតដៃរួច ដោយលទ្ធផល ២ ទល់នឹង ០ ដូចនេះ សាខាខេត្តក្រចេះទទួលបានចំណាត់ថ្នាក់លេខ ៣ និង ឆ្លូងទទួលបានចំណាត់ថ្នាក់លេខ ៤ ។ជាមួយនឹងគ្នានេះដែរ ក្រុមសាខាឈ្នះ ខេត្ត ត្បូងឃ្មុំ បរាជ័យក្រោមថ្វីជើងសាខាខេត្ត រតនៈគីរី លុតសាខាខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៥ ទល់នឹង ២ ហើយអ្នកដែលលើកពានមិត្តភាពនេះ បានទៅលើសាខាខេត្តរតនៈគីរី និងសាខាខេត្ត ត្បូងឃ្មុំ បានចំណាត់ថ្នាក់លេខ ២ ។ ៥ គ្រាប់របស់រតនៈគីរីរកបានដោយកីឡាករ លី ស៊ីណា ៣ គ្រាប់ និង វិន ចំរ៉ុង ២ គ្រាប់ ។ ចំណែក ២ គ្រាប់របស់ សាខាត្បូួងឃ្មុំ រកបានដោយកីឡាករ ស៊ីម សាម៉ៃ និង កីឡាករ ស៊ុយ សុផានិត ។
សូមរំឭកផងដែរថា សម្រាប់ការប្រកួតខាងលើ គូប្រកួតនីមួយៗ ប្រើពេលតែ ៤៥ នាទីតែប៉ុណ្ណោះ ដើម្បីកាត់សេចក្តី ដោយបញ្ចប់នៅព្រឹកថ្ងៃទី ២៥ ។ ក្នុងរសៀលថ្ងៃដដែល ធនាគារភូមិក៏បានរៀបចំ ការប្រកួតបាល់ទះផងដែរ ក្នុងនោះសាខាខេត្តរតនៈគីរី បានយកឈ្នះក្រុមបាល់ទះសាខាខេត្តក្រចេះ កក់កៅអ៊ីរងចាំ ខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះ ក្រុមបាល់ទះសាខាស្រុកឆ្លូង ។
លទ្ធផលបាល់ទះនេះ វាមិនខុសពីបាល់ទាត់នោះឡើយ ដោយលេខ ១ បានទៅលើសាខាខេត្តរតនៈគីរី យកឈ្នះលើសាខាខេត្តត្បូងឃ្មុំ ទាំងពីរសិតដោយពិន្ទុប្រផិតប្រផើយ ។ ខណៈដែល សាខាខេត្តក្រចេះ ទទួលបាន លេខ ៣ និង និង ឆ្លូងទទួលបានលេខ ៤ ។
នាយកសាខាខេត្តត្បូងឃ្មុំ លោក នៅ សីលា បានឲ្យដឹងថា “លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងព្រឹត្តិការណ៍ ដែលមិនធ្លាប់មាន សម្រាប់ធនាគារភូមិ ដែលបានរៀបកម្មវិធីដ៏អស្ចារ្យនេះឡើង ដែលជាការប្រកួតបាល់ទាត់មិត្តភាពដើម្បីរិតចំណងមិត្តភាពរវាងបុគ្គលិកនិងបុគ្គលិកប្រចាំភូមិភាគរបស់ធនាគារភូមិ ឲ្យបានស្គាល់គ្នាទៅវិញទៅមកដើម្បីឲ្យមានការសាមគ្គីជាធ្លុងមួយឆ្ពោះទៅរកភាពរីកចម្រើនរបស់ធនាគារភូមិ ។លើសពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតកីឡា ក៏បានចូលរួម ផ្តល់សុខភាពល្អដល់ បុគ្គលិកធនាគារភូមិ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា ”។ក្នុងនោះលោកក៏ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលបង្កើតកម្មវិធីនេះឡើងដែលជាកម្មវិធីដ៏កម្រ តែមិនមែនមានន័យថា ធនាគារភូមិទើបតែមានកីឡាបាល់ទាត់ និងបាល់ទះនោះទេ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC8_zpsf871a76f.jpg
ទន្ទឹមជាមួយនឹងគ្នា នាយកសាខាខេត្តក្រចេះ លោក ខៀវ សុម៉ៅ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា”គោលបំណងដែលយើងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពនេះឡើង គឺដើម្បី លើកកម្ពស់វិស័យកីឡា ជាមួយនឹងន័យស៊ីជម្រៅ កីឡានាំមកនូវសុខភាព និងមិត្តភាពល្អ ដើម្បីរិតចំណងមិត្តភាពសាមគ្គីភាពបុគ្គលិកសាខាធនាគារភូមិ បើទោះបីជាប្រកួតនេះមិនមានពានរង្វាន់អ្វីក៏ដោយនោះ” ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC5_zps583f5e71.jpg
ក្រោយពីការស្វែងរកម្ចាស់ជើងឯកការប្រកួតមិត្តភាពនេះ នៅល្ងាចថ្ងៃទី ២៥ ខែ តុលានេះ បុគ្កលិក ដែលជាកីឡាករបាល់ទាត់ និងបាល់ទះធនាគារភូមិទាំងអស់ បានចូលរួម ជប់លៀង ញ៉ាំអាហាររួមគ្នា នៅសាខាធនាគារភូមិខេត្តក្រចេះ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល ជាទីបំផុត ។
ដោយឡែក នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ម្សិលមិញ ក្រុមជម្រើសជើងឯកប្រចាំភូមិភាគក្រចេះ ដែលច្របាច់ចូលគ្នាពីសំណាក់ក្រុមកីឡាករមកពី សាខាខេត្តត្បូងឃ្មុំ សាខាខេត្តស្ទឹងត្រែង សាខាស្រុកឆ្លូង និងសាខាខេត្តរតនៈគីរី ទទួលភ្ញៀវ ដែលជាក្រុមកីឡាករជម្រើសជើងឯកប្រចាំភូមិភាគភ្នំពេញ ភាគច្រើនជាកីឡាករមកពីសាខាខេត្តកំពង់ចាម និងសាខាស្រុកចំការលើ ប្រកួតលើទីលានបែកភក់ បែកម៉ាំ នៅពហុកីឡដ្ឋាន ក្រុងក្រចេះ ក្នុងនោះ ម្ចាស់ផ្ទះ ភូមិភាគក្រចេះ មិនអាចលុតភ្ញៀវបានឡើយ ដោយធ្វើបានត្រឹមតែលទ្ធផល ស្មើ ២ ទល់នឹង ២ តែប៉ុណ្ណោះ ។ បើកឆាកដំបូង ជម្រើសកីឡាករប្រចាំភូមិភាគក្រចេះ បាន បំបែកពងមាន់ ភ្ញៀវ ជម្រើសភូមិភាគភ្នំពេញ ដោយលទ្ធផល ១ ទល់នឹង ០ នៅនាទី ទី ៣០ ដោយខ្សែប្រយុទ្ធ ជួន មករា ពាក់អាវស្លាកលេខ ១០ ជាមន្ត្រីឥណទាន សាខាស្រុកឆ្លូង បានស៊ុតចម្ងាយប្រហែល ២៥ ម៉ែត្រ ។ តែសំណាងល្អ ៣ នាទីក្រោយ ពោលគឺនៅនាទី ៣៣ ជម្រើសភូមិភាគភ្នំពេញ បានតាមស្មើ ១ ទល់នឹង ១ ដែលជាគ្រាប់បាល់ស្វែងរកដោយកីឡាករ ស៊ឹម ម៉ារឌី ពាក់អាវស្លាកលេខ ១៣ ស៊ុតបំប៉ោងសំណាញ់ ភូមិភាគក្រចេះ ចម្ងាយ ២០ ម៉ែត្រ ។ សល់ពេល ជាង ១០ នាទី ក្រុមទាំងពីរ បានសម្រុកគ្នាទៅវិញ ទៅមក តែការខិតខំវាយសម្រុកនោះ មិនអាចធ្វើអ្វីគ្នាបានឡើយ ។ ចូលមកដល់តង់ទី២ ជម្រើសភូមិភាគភ្នំពេញ ធ្វើការប្តូរយុទ្ធសាស្ត្រ ដោយសម្រុក ជម្រើសភូមិភាគក្រចេះ រហូតដល់មានបាល់ស្រវ៉េស្រវ៉ា នៅមុខទី ដោយសំណាងអាក្រក់នៅនាទី ៥២ កីឡាករ រិន ទិតពាក់អាវស្លាក់លេខ ០០៧ជានាយកសាខាខេត្តរតនៈគីរី បានស៊ុតបំប៉ោងសំណាញ់ភូមិភាគក្រចេះខ្លួនឯង (បាល់អនហ្គោល) ជួយឲ្យ ជម្រើសភូមិភាគភ្នំពេញ នាំមុខវិញម្តង ដោយលទ្ធផល ២ ទល់នឹង ១ ។ តែទោះជាយ៉ាងណាជម្រើសភូមិភាគ ក្រចេះ មិនមែនជាក្រុមអន់នោះឡើយ បាន ប្តូរ កីឡាករខ្សែប្រយុទ្ធឆ្នើម ស៊ុយ សុផានិត ជាបុគ្គលិកប្រចាំសាខាខេត្តត្បូងឃ្មុំ ចូលលេងបានតែ ១០ នាទី ក្នុងតង់ទី ២ ពោលគឺនាទី ៦២ ជួយឲ្យ ភូមិភាគក្រចេះ តាមស្មើ ២ ទល់នឹង ២ ដោយស៊ុត បំប៉ោងសំណាញ់ ចម្ងាយ ប្រហែល ១៨ ម៉ែត្រ ។ ចិត្តជាកីឡាករចង់ឈ្នះ ក្នុងន័យសុខភាព និង មិត្តភាព ក្រុមទាំងពីរ នៅតែសម្រុកគ្នា រហូតដល់ នាទី ៩០ តែមិនអាចធ្វើអ្វីគ្នាបានឡើយ ក្រោយពីអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ បានត្រឹមតែ ស្មើ ២ ទល់នឹង ២ តែប៉ុណ្ណោះ ។
លោក ង៉ែត ថារ៉ត់ ជានាយកសាខាធនាគារភូមិខេត្តកំពង់ចាម និងជាអ្នកដឹកនាំក្រុម ភូមិភាគភ្នំពេញ បានឲ្យដឹងថា “លោកពិតជាសប្បាយរីករាយក្រៃលែង ដែលប្រធានភូមិភាគខេត្តក្រចេះ រៀបចំកម្មវិធីនេះឡើង ហើយការប្រកួតរវាងភូមិភាគក្រចេះ និង ភូមិភាគភ្នំពេញ ដោយលទ្ធផលស្មើ ២ ទល់នឹង ២ លោកពិបាកនឹងទទួលស្គាល់ណាស់ ដោយសារតែទីលាន ដូចថ្លុកក្របី បើសិជាទីលាន ល្អវិញលោកជឿជាក់ថា ក្រុមរបស់លោក នឹងឈ្នះ ជាក់ជាមិនខានឡើយ ។ តែទោះជាយ៉ាងណា យើងក៏ទទួលបានបទពិសោធន៍ ការប្រកួតលើទីលាន ដ៏លំបាក ដូចថ្លុកក្របីនេះ ” ។ លោក បន្ថែមទៀតថា បើសិនជា មានការប្រកួតលើកក្រោយមែន ក្រុមលោក នឹងឈ្នះ ជាមិនខានទេ ដោយសំអាងលើ ហេតុផល ទម្រង់លេង វាយសម្រុក និងកៀបសង្កត់លើ គូប្រកួត ក្នុងទ្រនំតែមួយ តែសាខា និង ភូមិភាគផ្សេងគ្នា ។ តែទោះជាយ៉ាងណា លោកសង្ឈឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះ វានឹងកើតឡើង ម្តងទៀត នៅថ្ងៃណាមួយ ក្នុងអនាគតដ៏ខ្លីខាងមុខ ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC1_zpsd0e50be2.jpg
ជម្រើស ១១ នាក់របស់ ភូមិភាគភ្នំពេញ
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC2_zpsaf11b998.jpg
ជម្រើស ១១ នាក់របស់ ភូមិភាគក្រចេះ និង លោក ខៀវ សុម៉ៅ ពាក់អាវពណ៌ពងមាន់
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/DSC06506_zpsac563f80.jpg
សូមបញ្ជាក់ថា ធនាគារភូមិ (ខេមបូឌា) អិលធីឌី គឺជាគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុឈានមុខគេលើសេវាកម្មប្រាក់កម្ចីខ្នាតតូច និងមធ្យម នៅកម្ពុជា។ ធនាគារភូមិបានផ្តល់សេវាកម្មផ្តល់ប្រាក់កម្ចីដល់អតិថិជនប្រមាណជិតពីរសែននាក់ ដែលមានផលប័ត្រកម្ចីប្រមាណជាងមួយរយលានដុល្លារ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC9_zps5242e436.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PTC3_zps86cb7d58.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/DSC06488_zps4b252f49.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Football1_zps4b58b6d9.jpg
ក្រុមបាល់ទះសាខាខេត្តត្បូងឃ្មុំ
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Football3_zps857313af.jpg
ក្រុមបាល់ទះសាខាខេត្តត្បូងឃ្មុំ និងរតនៈគីរី
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Football2_zps6a8bf163.jpg
ក្រុមបាល់ទះសាខាខេត្ត រតនៈគីរី
មតិយោបល់