កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយកើតឡើង ដោយនារី២នាក់ជិះម៉ូតូឌុបគ្នាបុកបង្កាន់ដៃស្ពានព្រែកតាម៉ាក់ បណ្តាលឲ្យរងរបួសស្រាលម្នាក់ និងស្លាប់ម្នាក់ ខណៈដឹកយកទៅដល់មន្ទីរពេទ្យស្រុកមុខកំពូល កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១២មិថុនា នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ទី១ឈ្មោះ ខាត់ ស្រីរ៉េត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាត់ក្រោម ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី២ អ្នកជិះពីក្រោយ ឈ្មោះ ខាត់ ថារ៉ា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅជាយួយគ្នា។
ប្រភពបន្តថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយនារី២នាក់ជិះម៉ូតូឌុបគ្នាម៉ាកស្មាក់ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1L-9195 បើកបរពីត្បូងទៅជើង ហើយបត់ទៅកើតឡើងស្ពាន បានមកបុកបង្កាន់ដៃស្ពានព្រែកតាម៉ាក់ បណ្ដាលឲ្យរបួសស្រាលដល់អ្នកបើកបរម៉ូតូ និងរបួសធ្ងន់ដល់អ្នកជិះពីក្រោយ ពេលបញ្ចូនមកដល់ពេទ្យស្រុកមុខកំពូល អ្នករបួសធ្ងន់បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបានយកទៅផ្ទះ៕


មតិយោបល់