មេដឹកនាំរដ្ឋប្រហារថៃ លោក ប្រាយុទ្ធ ចាន់អ៊ូឆា កាលពីថ្ងៃចន្ទនេះ បានទទួលការគាំទ្រពីព្រះមហាក្សត្រ មិបុល អាឌុលយ៉ាដេត បានជាប្រធាននៃសភានីតិបញ្ញត្តិ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia នៅព្រឹកថ្ងៃចន្ទនេះ។
Channel News Asia បានបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អ៊ូឆា ត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាសន្ដិសុខជាតិ និងជាអ្នកគ្រប់គ្រងប្រទេស ជាផ្លូវការនៅក្នុងពិធី មួយនៅទីក្រុងបាងកក។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីប្រកាសតែងតាំងជាផ្លូវការ លោក ប្រាយុទ្ធ ចាន់អ៊ូឆា បានប្តេជ្ញាថា ដោះស្រាយបញ្ហានៅក្នុងប្រទេសថៃ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ប្រទេស។ លោកបានសន្យាថា ការបោះឆ្នោតមួយនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែពេលវេលាជាប់លាក់នោះនៅមិនទាន់កំណត់ទេ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ប្រមុខកងទ័ពថៃបានប្រកាសធ្វើរដ្ឋប្រហារ ដែលនេះជាការធ្វើលើកទី១៩ ចាប់តាំងពីឆ្នាំ ១៩៣២ សម្រាប់ប្រទេសថៃ៕
មតិយោបល់