ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅផ្លូវបេតុងលូ៥ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កម្លាំងចម្រុះខណ្ឌមានជ័យ រួមមានសាលាខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក ស៊ុម ហឿន ចៅសង្កាត់ស្ទឹងមានជ័យ៣ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដឹកនាំដោយលោក ឯមភារី មេប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានចុះដកហូតទូហ្គេមបាញ់ត្រីចំនួន១ទូ ហើយឲ្យម្ចាស់ទីតាំខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការបើកទូហ្គេមបាញ់ត្រី ដែលជាប្រភេទល្បែងស៊ីសងបន្តទៀត ក្នុងមូលដ្ឋានខាងលើនេះ។
ក្រោយពីធ្វើការដកហូតទូហ្គេមខាងលើនេះ ត្រូវបានគណៈបញ្ជាការខណ្ឌមានជ័យដឹកយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើការវាយកម្ទេចនៅពេលក្រោយ៕
https://youtu.be/zL9hukntvBg
មតិយោបល់