ព័ត៌មានជាតិ

ឃើញទូរសព្ទគេទុកចោល ចូលលួចម្ចាស់ទាន់ ជាប់ខ្នោះ!

ភ្នំពេញៈ ស្ត្រីម្នាក់ជាជនសង្ស័យបានធ្វើសកម្មភាពចូលក្នុងផ្សារប៉េសេលួចទូរសព្ទពីអ្នកអាជីករដែលកំពុងតែលក់ដូរភ្លាមៗនោះត្រូវបានឃាត់ខ្លួនបានយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបានប៉ុស្តិ៍បឹងទំពុនទី២។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃព្រហស្បត្តិ៍ទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប.ល.ឃ ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅ​ខណ្ឌមានជ័យ។

តាមសម្តីពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយគាត់មានការរវល់និងលក់ហើយក៏បានទុកទូរសព្ទចោល ពេលនោះក៏មានស្ត្រីជនសង្ស័យខាងលើបានលូកដៃយកទូរសព្ទរបស់គាត់ម៉ាក iphone 5នោះតែសំណាងដែលមានអ្នកនៅក្បែរគ្នាបានឃើញក៏ស្រែកប្រាប់ ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន២។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមិនមានការដាក់ពាក្យបណ្តឹងពីជនរងគ្រោះទេព្រោះមិនមានបាត់បង់ហើយជនរងគ្រោះបានសំណូមពរធ្វើការអប់រំកុំឲ្យធ្វើបែបនេះទៀត៕

មតិយោបល់