ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ផាង ស៊ូហ៊ាង បុកម៉ូតូវ៉េវ របួសម្នាក់ទាំងព្រឹក!

មណ្ឌលគិរី: កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង​១១និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច ខណ:ដែលម្ចាស់ម៉ូតូបើកខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរងរបួសស្រាល នៅចន្លោះគីឡូម៉ែត្រលេខ៦៥ ផ្លូវជាតិលេខ៧៦A ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។

ម្ចាស់ម៉ូតូវ៉េវមានឈ្មោះ ពក សាឡន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិភ្នង ស្នាក់នៅ​ឃុំសែនមនោរម្យ ស្រុកអូរាំងឪ ខេត្តមណ្ឌលគិរី បើកម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ។ ចំណែកម្ចាស់រថយន្តមានឈ្មោះ ផុន ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បើករថយន្តក្រុមហ៊ុន
ផាង ស៊ូហ៊ាង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3C-5155 ស្នាក់នៅភូមិតាហ៊ីវ ឃុំកងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់