ភ្នំពេញៈ ជនសង្ស័យជាជនជាតិប៊ែលហ្សិកម្នាក់ ត្រូវបានកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន «ក១» សហការជាមួយសមត្ថកិច្ចគយនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្ទាក់បង្ក្រាបនិងចាប់ខ្លួនបាន ពាក់ពន្ធ័នឹងករណី ដឹកជញ្ជូនសារធាតុញៀនឆ្លងដែនតាមជើងអាកាសពីប្រទេសប្រេស៊ីល ឆ្លងកាត់អេត្យូពី- ថៃមកកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង។
ជនសង្ស័យរូបនេះមានឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងលេខ EN106323 ដកហូតបាន សារធាតុញៀនប្រភេទ Cocaine ទម្ងន់ ១០០៣.២៤ ក្រាមឯណោះ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់