ព័ត៌មានជាតិ

រន្ធត់! បើកលឿនពេក ក្រឡាប់ស្លាប់តៃកុង!

ត្បូងឃ្មុំៈ លោកអធិការស្រុកតំបែរ បានប្រាប់ Post Newsថា មានករណីបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីបើករថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើង ខ្ទាតមនុស្សចេញមកខាងក្រៅ យ៉ាងរន្ធត់ កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​ខណៈដែលជនរងគ្រោះឈ្មោះ ខោល រ៉ាម៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ បានបើករថយន្ត ហាយឡែនឌ័រ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0256 ក្នុងទិសដៅពីលិចមកកើតដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ក្រឡាប់ផ្ងារជើងបណ្តាលឲ្យខ្ទាតអ្នកបើកបរចេញមកខាងក្រៅ ស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តទៅរក្សាទុកនិងប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់