ព័ត៌មានជាតិ

ជនជាតិថៃ៣នាក់ និងថ្នាំញៀន៦០០០គ្រាប់ ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប!

បន្ទាយមានជ័យ: នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៤៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្មាក់ស្រី ឈីរ៉ាត់ ឆៃស៊ែង អាយុ ១៨ឆ្នាំ ជនជាតិថៃ និងវត្ថុតាងចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( wy)ចំនួនបប្រាំ៦០០០គ្រាប់) បានបន្តទៅឆែកឆេរបន្ទប់ជួលស្នាក់នៅការស៊ីណូស្តាវេហ្គាស លេខ៦០៩ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត (ឈ្នោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ៕

មតិយោបល់