ព័ត៌មានជាតិ

ប្រជាការពារភូមិខណ្ឌមានជ័យត្រូវជនសង្ស័យចាក់បណ្ដាលឲ្យខ្នងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួនក្រោយពេលប្រើអំពើហិង្សាចាក់ទៅលើប្រជាការពារភូមិខណ្ឌមានជ័យម្នាក់ បណ្តាលឲ្យរងរបួសផ្នែកខ្នង ត្រង់ចំណុចផ្សារចាក់អង្រែក្រោម ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ឹង អៀសារ៉ាសុភណ្ឌ័ អាយុ ៣១ឆ្នាំ មុខរបរ ដើរថ្លឹងជញ្ជីងគីឡូ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ លាង សាលន់ អាយុ ៥០ឆ្នាំ មុខរបរ ប្រជាការពារភូមិមានជ័យ ស្នាក់នៅផ្លូវបេតុង ផ្ទះលេខ៩ ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាកអង្រែក្រោម ដើម្បីសួរនាំនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់