ព័ត៌មានជាតិ

ឆក់ទូរសព្ទគេមិនបានសម្រេច ជាប់ខ្នោះ!

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក Iphons 5 មួយគ្រឿង ពីនារីម្នាក់ ហើយម្ចាស់គេជិះម៉ូតូដេញតាម និងចាប់បានយកមកប្រគល់ឲ្យនោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមាន ជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ គង់ រិទ្ធ អាយុ ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាក ស្កុបពី មួយគ្រឿង ចេញពីម្តុំផ្សារស្ទឹងមានជ័យ លុះដល់ចំណុចខាងលើ ក៏មានបុរសជនសង្ស័យជិះម៉ូតូម៉ាក ស៊ីរុស ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង1A-4128 មួយគ្រឿងមកពីក្រោយឆក់យកទូរសព្ទដៃម៉ាក Iphone5 មួយគ្រឿងពីនាងបានហើយជិះ រត់ នាងជិះដេញតាមនិង ចាប់បានយកមកឲ្យនគរបាលប៉ុស្តិ៍ទំនប់ទឹកតែម្តង។

ក្រោយពេលកើតហេតុ ដោយសារតែករណីខាងលើកើតនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យនោះ ទើបប្រគល់បុរសជាជន សង្ស័យទៅឲ្យខាងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់