ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ១២កៅអី ចតចោលឆ្លងចរន្តភ្លើងឆេះ ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ

ភ្នំពេញៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១២កៅអីដឹកគ្រឿងជ័រសម្រាប់ប្រើប្រាស់ផ្ទះបាយមួយគ្រឿង ខណៈម្ចាស់ឈប់កាច់សោពន្លត់ម៉ាស៊ីនចតចោល ស្រាប់តែឆ្លងចរន្តភ្លើងឆេះហុយខ្សែងខ្មួរខ្មាញ់ចេញពីកាប៊ីនតែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋជួយយកធុងដងទឹកចាក់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខកន្លែងលក់គ្រឿងជ័រប្រើប្រាស់ផ្ទះបាយយីហ៊ោ(ចាន់សុភត្រា)ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រថយន្តដែលឆ្លងចរន្តភ្លើងឆាបឆេះនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2B-8612 រងការខូចខាតឆេះខ្លោចកៅអីក្នុងកាប៊ីនមុខ ម្ចាស់មានឈ្មោះ ឡេវ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរដើរលក់គ្រឿងជ័រសម្រាប់ប្រើប្រាស់ផ្ទះបាយ មានទីលំនៅភូមិអង្ជែងក្រោមឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថានៅមុនកើតហេតុរូបគាត់នឹងប្រពន្ធបានបើករថយន្តចេញពីផ្ទះមកយកគ្រឿងជ័រសម្រាប់ប្រើប្រាស់ផ្ទះបាយនៅមុខចំណុចកើតហេតុខាងលើដោយបើករថយន្តអែបចិញ្ចើមផ្លូវខាងស្តាំដៃហើយឈប់រថយន្តកាច់សោពន្លត់ម៉ាស៊ីនចតចោលរួចដើរទាំង២នាក់ប្តីប្រពន្ធឆ្លងផ្លូវទៅម្ខាងទៀត ដើម្បីទៅទិញគ្រឿងជ័រសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយដូចជាកញ្រ្ចែងការដងទឹកជ័រធុងជ័រនឹងសម្ភារៈជ័រមួយចំនួនទៀតដើម្បីយកទៅដាក់ឲ្យម៉ូយនៅតាមខេត្ត។

ម្ចាស់រថយន្តរងគ្រោះបន្តឲ្យដឹងទៀតថាខណៈពេលដែលរូគាត់នឹងប្រពន្ធស្រាប់តែមានប្រជាពលរដ្ឋស្រែកប្រាប់ថារថយន្តគាត់ឆេះហើយរូបគាត់បានរត់ទៅមើលស្រាប់តែឃើញរថយន្តរបស់គាត់មានហុយចេញផ្សែងខ្មួរខ្មាញ់ ក៏មានការណ៍ភ្ញាកផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែនោះជួយយកធុងដងទឹកចាក់ពន្លត់រយៈពេលកន្លះម៉ោងទើបរលត់អស់សំណាងហើយត្រូវបានប្រពលរដ្ឋជួយអន្តរាគមន៍ទាន់ពេលវេលាកុំឆេះម៉ត់ទៅបាត់ទៅហើយ៕

មតិយោបល់