ព័ត៌មានជាតិ

មានអ្នកបាត់បងប្អូនទេ? បុរសម្នាក់ ជិះម៉ូតូបុកគោ ស្លាប់នៅកំពង់ឆ្នាំង!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូបុកគោ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះស្លៀកខោខូវប៊យ ពណ៌ផ្ទៃមេឃ ពាក់អាវដៃវែង ពណ៌ទឹកប៊ិចជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CI 2614។
មកដល់រសៀលនេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះឃើញនៅឡើយទេ៕

មតិយោបល់