ភ្នំពេញៈ អគ្គិភ័យឆេះកម្ទេចក្រណាស់ ក្រដាសឡាំង សំណល់របស់រោងចក្រ ដែលគេទុកចោលក្នុងរោង បង្កឲ្យផ្អើលឆោឡោកម្មករ យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែមិនអាចទប់ស្កាត់បាន កាលពីវេលាម៉ោង១២និង២០នាទីសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅរោងស័ង្កសី ជាប់របង ក្នុងបរិវេណរោងចក្រកាត់ដេរសម្លៀកបំពាក់ថប សេន ធ័រ មេនូហ្វេកធឺរីង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
តាមកម្មករបានឲ្យដឹងថា ខណៈដែលកម្មករកំពុងធ្វើការងារ ស្រាប់តែមានផ្សែងហុយ ចេញជាអណ្តាតភ្លើងពីក្នុងរោង ឆាបឆេះកម្ទេចក្រណាត់ ទើបកម្មករ ផ្អើលនាំគ្នារត់ចេញពីកន្លែងធ្វើការ យកបំពង់ពន្លត់អគ្គិភ័យបាញ់ តែមិនឈ្នះ ជះទឹកក៏មិនរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង មកបាញ់អស់៣រថយន្ត ទើបភ្លើងរលត់ទៅវិញ ។
ករណីខាងលើ តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ដាក់ការសង្ស័យ មានអ្នកបោះកន្ទុយបារី ចំកម្ទេចក្រណាត់ ទើបឆេះរាល ដល់របស់របរចាស់ៗ សំណល់ផ្សេងៗ យ៉ាងណាមិញហេតុការណ៍នេះ មិនប៉ះពាល់ដល់អគាររោងចក្រឡើយ៕
មតិយោបល់