ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនបុរស២នាក់ តាមដីកាតុលាការក្រុងភ្នំពេញ

ភ្នំពេញៈ យ៉ាងហោចណាស់មានបុរស ២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃចាប់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណី ឆបោកប្រាក់ លក់ដីខ្យល់។

យោងតាមប្រភពពីសមត្ថកិច្ចការចាប់ខ្លួនបុរសទាំង ២នាក់ខាងលើនេះធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២.ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបង្ហើបថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើ បានឆបោកប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុត ត្រូវដើមបណ្តឹងប្ដឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួន ព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ៕

មតិយោបល់