ព័ត៌មានជាតិ

បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញសពអណ្តែតទឹកនៅអូរខ្លិត!..

កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកអូរខ្លិត នៅភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ រ៉ៃ រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ(ដោយសារជនរងគ្រោះមានសតិមិនគ្រប់គ្រាន់)រស់នៅជាមួយក្មួយឈ្មោះ ទឹម សុខុន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបកម្មកររោង ចក្រ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងបងប្អូនកូនក្មួយជនរងគ្រោះបានធ្វើការពិនិត្យសពជនរងគ្រោះ ឃើញថាសពជនរងគ្រោះពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសផ្សេងឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន។

សាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់