ព័ត៌មានកីឡា

ឲ្យតែបានថ្មី ចោលចាស់ចឹងហើយ

ក្រុមបីសាចក្រហម Manchester United បានសម្រេច​បើកផ្លូវឲ្យខ្សែបម្រើអាល់ម៉ានៀ Henrikh Mkhitaryan ចាកចេញទៅកាន់ក្លិបចាស់របស់គេវិញ (Dortmund) នៅរដូវក្តៅខាងមុខនេះ។

បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា ក្រុមបីសាចក្រហម កំពុងតែព្យាយាមនាំយកកីឡាករ​ក្រូអាត Ivan Perisic ពីក្រុម Inter Milan ឲ្យបាននៅ​រដូវក្តៅក្រោយនេះ។ ក្នុងនោះដែរ​ ប្រសិនបើ Man Utd ពិតជាអាចនាំយក Perisic មកកាន់ Old Trafford បានមែននោះ ក្រុមអង់គ្លេសមួយនេះ នឹងដោះលែង​ កីឡាករ Henrikh Mkhitaryan ឲ្យទៅកាន់ក្រុម Dortmund ដែលជាអតីតក្លិបរបស់រូបគេវិញ។

តាមប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា Mkhitaryan ហាក់ដូចជាមិនសូវកាក់កបឡើយ ក្នុងរដូវកាលនេះ ចាប់តាំងពីលោក Jose Mourinho នាំយក Nemanja Matic មកដែលភាគច្រើន Mkhitaryan លេងបម្រុងច្រើនជាង ខណៈរដូវកាលមុន កីឡាកររូបនេះ លេង ១១នាក់ច្រើនជាងនោះ។ ម្យ៉ាងវិញទៀត កាលពីរដូវកាលមុន Henrikh Mkhitaryan បានជួយឲ្យក្រុមបីសាចក្រហម Manchester United ឈ្នះជើងឯក Europa League ដើម្បីធានា កៅអី Champion League រួមទាំងឈ្នះពាន Community Shield ផងដែរ។

យ៉ាងណាវិញ រដូវកាលនេះ មិនដូចមុនឡើយ Mkhitaryan មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Jose Mourinho ដូចមុនឡើយ ស្របពេលដែលក្រុម Man Utd ត្រៀមទិញ Ivan Perisic ទៀតនោះ កាន់តែធ្វើឲ្យតំណែងរបស់កីឡា​ករអាល់ម៉ានៀរូបនេះ កាន់តែរង្គោះរង្គើជាងមុន ជាហេតុនាំឲ្យ Man Utd ត្រូវតែដោះលែង Henrikh Mkhitaryan ត្រឡប់ទៅកាន់ក្លិបចាស់ Dortmund វិញ។

មតិយោបល់