សព្វថ្ងៃនេះប្រទេសនីមួយៗមានការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស រួមជាមួយការបម្រែបម្រួលនូវបច្ចេកវិទ្យាទំនើបឥតឈប់ឈរ។ ជាមួយគ្នានេះដែរ កំណើននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាក៏មានការប្រែប្រួល រួមជាមួយសន្ទុះនៃការរីកលូតលាស់ និងការបង្កើតនូវក្រុមហ៊ុន ស្ថាប័ន អង្គភាព និងអង្គការក្រៅរដ្ឋាភិបាលក៏បានកើតមានជាបន្តបន្ទាប់ ជាហេតុធ្វើអោយតម្រូវការនៃធនធានមនុស្សមានការតម្រូវការកាន់ខ្ពស់។ ទន្ទឹមជាមួយនឹងការអំពាវនាវនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតម្រូវរាល់ក្រសួង ក្រុមហ៊ុន ស្ថាប័ន ធនាគារ អង្គការ និងរោងចក្រទាំងអស់គឺត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គម្រោងផែនការគណនេយ្យ និងហិរញ្ញវត្ថុអោយស្ថិតនៅក្នុងស្ដង់ដារគណនេយ្យតែមួយ គឺ CIFRS (Cambodia International Financial Reporting Standards)។ កត្តាមួយចំនួននេះហើយដែលធ្វើអោយទាំង ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកកំពុងតែស្វែងរកនូវគណនេយ្យករជំនាញ និងហិរញ្ញិកដែលមានចំណេះដឹងច្បាស់លាស់ និងការយល់ដឹងពាក់ព័ន្ធទៅនឹងគណនេយ្យស្ដង់ដារ IFRS និងស្វះស្វែងព្យាយាមធ្វើការបណ្ដុះបណ្ដាលបុគ្គលិករបស់ខ្លួនអោយមានការយល់ដឹងពីស្ដង់ដារគណនេយ្យ IFRS នេះផងដែរ។
ស្របជាមួយនឹងតម្រូវការខាងលើ បើយើងក្រលេកមើលនៅប្រទេសកម្ពុជាវិញគឺពុំទាន់មានវិទ្យាស្ថាន ឬស្ថាប័នណាមួយដែលមានការបង្រៀន និងបញ្ចូននូវកម្មវិធីស្ដង់ដារគណនេយ្យ IFRS ចូលទៅក្នុងកម្មវិធីសិក្សាអោយជាក់លាក់ត្រឹមត្រូវនៅឡើយ។
ដោយឡែកវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល គឺជាវិទ្យស្ថានមួយដែលបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាវិទ្យាស្ថានមួយនៅប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់កម្រិតផ្លាទីនីមពីសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស។ ខេមអេដមានបណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈដែលប្រកបដោយគុណវឌ្ឍិ កម្មវិធី ACCA និងថ្នាក់ជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ផងដែរ ដោយការបណ្ដុះបណ្ដាលទំាងអស់ត្រូវបានផ្អែកលើស្ដង់ដារគណនេយ្យ IFRS និងបំពេញតាមតម្រូវការអប់រំ IFAC ។ នៅក្នុងនោះដែរជាមួយនឹងការសិក្សាកម្មវិធី ACCA ជាមួយវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល និស្សិតនឹងទទួលបាននូវចំណេះដឹងក្នុងការរៀបចំបញ្ជីគណនេយ្យ ហិរញ្ញវត្ថុ (F3 Financial Accounting) និងការរៀបចំបិទបញ្ជីហិរញ្ញវត្ថុប្រចាំឆ្នាំ (F7 Financial Reporting) ទៅតាមស្ដង់ដារគណនេយ្យ IFRS ។ ចាប់ផ្ដើមពង្រីកនូវចំណេះដឹង និងជំនាញជាមួយវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូលពីថ្ងៃនេះ។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023 986 522/523/960/961 ។
មតិយោបល់