ព័ត៌មានជាតិ

(មានវីដេអូ) ក្រុមជាងភ្លើង និង ជាងលាបថ្នាំ បើកឆាកប្រយុទ្ធគ្នាផ្អើលទាំងព្រឹកហ្មង!

ភ្នំពេញ: ទំនាស់ពាក្យសម្តីបន្តិចបន្តួចសោះ ក្រុមជាងភ្លើង និងជាងលាបថ្នាំ ២ក្រុម បានបើកការប្រយុទ្ធគ្នាមួយប្រាវ ផ្អើលសមត្ថកិច្ច។

ហេតុការណ៍វាយតប់គ្នានេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឈប់មើលព្រោងព្រាត បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណការ៉ាស់សាំងតេលា លូ៥ ផ្លូវវែងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើយោងតាមភាគីម្ខាងដែលសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ខណ:ភាគីម្ខាងទៀតរត់គេចខ្លួនបាត់អស់បានឲ្យដឹងថា កាលពី៣ថ្ងៃកន្លងទៅមុននេះ រូបគេនិងភាគីម្ខាងទៀតធ្លាប់ទាស់សម្តីគ្នាបន្តិចបន្តួច លុះព្រឹកឡើងរាងស្រវឹងស្រាងៗផងនោះពេលដែលជិះម៉ូតូជួបគ្នានៅចំណុចខាងលើក៏ស្ទុះទៅវាយគ្នាតែម្តងទៅ។

ក្រោយពេលកើត សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនម្នាក់យកមកធ្វើការអប់រំនិងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕

មតិយោបល់