ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន ណឹម ម៉េងគ្រុប ពាក់ពន្ធ័ករណីក្លែងឯកសារ

កណ្តាល: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីក្លែងឯកសារ។

កើតហេតុថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥៥នាទី នៅចំណុច ភូមិទន្លា ឃុំថ្មីស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

ជនរងគ្រោះឈ្មោះ នី វណ្ណថេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរលួសសង្កាត់រលួស ខណ្ឌដង្កោ ភ្នំពេញ។ ជនសង្ស័យ ២នាក់ទី១ ឈ្មោះ ឃុន ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរបើកបរ រថយន្ដ និងទី២ឈ្មោះ ចែម ពេជ្រ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មើលការខុសត្រូវ ផ្លូវរបស់ក្រុមហ៊ុន ណឹម ម៉េងគ្រុប។
វត្ថុតាងចាប់យក៖ វិក័យប័ត្រក្រុមហ៊ុនសុភ័ណ្ណផ្គត់ផ្គង់ថ្ម១សន្លឹក,រថយន្ត១គ្រឿងម៉ាកហ៊ីណូ ពណ៌ត្រេអី បិទលោហ្គោPN70 ពាក់ស្លាក លេខខេមរភូមិន្ទ 02 3.7968 ។

មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ឃិន ធី បានបើករថយន្ដដឹកថ្មមកដល់ចំណុចបារ៉ាស់ របស់ប្រជាពលរដ្ឋហាមឃាត់មិនឲ្យឆ្លងកាត់នៅចំណុចភូមិទន្លា ឃុំថ្មី ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ពេលនោះប្រជាពលរដ្ឋ ឃាត់សុំមើលបុងរួចប្រជាពលរដ្ឋក៏បានទូរសព្ទទៅជនរងគ្រោឈ្មោះ នី វណ្ណថេង ជាបុគ្គលិកក្រុមហ៊ុនណឹម ម៉េងគ្រុប ហើយជនរងគ្រោះក៏មកមើលហើយពិនិត្យបុងឃើញថាខុសគ្នាត្រង់អក្សរហត្ថលេខារបស់អ្នកលក់ឈ្មោះ សោភា និងមានការកែថ្ងៃបុង មិនត្រឹមត្រូវជនរងគ្រោះក៏បានប្ដឹងចូលមកសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានឲ្យជនសង្ស័យបើករថយន្ដមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីធ្វើការសាកសួរក្រោយពីធ្វើការសាកសួររួចជនសង្ស័យឈ្មោះ ឃិន ធី បានឆ្លើយសារភាពថាខ្លួនពិតជាបានកែត្រង់ចំណុចលេខថ្ងៃពិតមែនចំណែកអក្សរ និងហត្ថលេខាខ្លួនមិនបានដឹងទេហើយបុងដែលខ្លួនប្រើនេះគឺបានមកពីឈ្មោះផាត ផាន្នីជាអ្នកហែកបុងឲ្យចំណែកឈ្មោះផាត ផាន្នី បានប្រាប់សមត្ថកិច្ចថា ការហែកបុងនេះ គឺជាការបញ្ជាពីឈ្មោះ ចែម ពេជ្រ ដែលជាមេការមើលខុសត្រូវផ្លូវក្រុមហ៊ុន ណឹម ម៉េង គ្រុប បន្ទាប់មកនៅថ្ងៃទី២១ខែឆ្នាំដដែល វេលាម៉ោង៨និង៤០នាទី សមត្ថកិច្ចក៏បានហៅ ឈ្មោះ ចែមពេជ្រ ដែលជាមេការក្រុមហ៊ុនណឹម ម៉េង គ្រុបមកធ្វើការសាកសួរ តែឈ្មោះនេះ មិនឆ្លើយសារភាព ។

ក្រោយការសួរនាំនិងពិនិត្យ ឯកសារ ជនសង្ស័យឈ្មោះ ចែម ពេជ្រ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តចាត់ការទៅតាមនីតិវីធីច្បាប់៕

មតិយោបល់