ព័ត៌មានជាតិ

ស្ត្រីជាប់ចោទករណីប៉ុនប៉ងឃាតកម្ម ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងឃាតកម្ម កាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី ០៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីនេះបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ ២០១៦ ដែលការឃាត់ខ្លួននេះ បានធ្វើទ្បើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០០ «ន» ដ.ច.ន ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ចេញដោយលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដូចមានឈ្មោះខាងក្រោម ៖ ជនសង្ស័យ ឈ្មោះ យឹម ផល្លា ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី ០៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់