ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស្ទូច ប៉ះគ្នាជាមួយរថយន្តឡិចស៊ីស៤៧០ បណ្តាលឲ្យក្រឡាប់រងការខូចខាត ចំណែកមនុស្សរងរបួសស្រាលចំនួន២នាក់។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិស្រះឬស្សី សង្កាត់ឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ចំពោះករណីខាងលើនេះ រថយន្តរងគ្រោះម៉ាកឡិចស៊ីស មានស្លាកលេខភ្នំពេញ 2P-1718។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង ដោះស្រាយបន្តតាមនីតិវីធីច្បាប់៕






មតិយោបល់