ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ផ្ទុះទំនាស់កាប់ចាក់គ្នា ក្រោយផឹកស៊ីស្រវឹង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបានទាំង២នាក់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញយុវជនឈ្មោះ អឹម សាវ៉េត អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខឯកជន បានផឹកស្រាស្រវឹង ហើយគ្រាន់តែឈ្មោះ នួន រតនៈ អាយុ២៣ឆ្នាំ មុខរបរមិនពិត ដើរមកហើយមើលមុខ ក៏កើតជាទំនាស់ពាក្យសម្ដីធ្វើឲ្យឈ្មោះ អឹម សាវ៉េត ខឹងរើសដុំថ្មគប់ទៅលើឈ្មោះ នួន រតនៈ បណ្តាលឲ្យរងរបួសស្រាល ពេលនោះ ឈ្មោះ នួន រតនៈ ក៏រត់ទៅយកដំបងមកវាយទៅលើឈ្មោះ អឹម សាវ៉េត វិញបណ្តាលឲ្យរងរបួសត្រូវដៃខាងស្តាំតែម្តង ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ និងឃាត់ខ្លួនបានទាំង២នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់