ភ្នំពេញៈ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ឋិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ) ។
១/ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IH-5793 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ មិនពាក់មួកសុវត្ថិភាព) ជនរងគ្រោះមានឈ្មោះ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ១០ នៃវិទ្យាល័យទួលព្រិច ដោយសារសាលាវិស្សមកាលសម្រាកមួយរយៈ ក៏ឡើងមកភ្នំពេញ ធ្វើការងារជាជាងដែក ។ មានទីលំនៅកំណើតឯស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២/រថយន្តពុំស្គាល់ម៉ាក (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួន បន្សល់ទុកតែផ្លាកលេខនៅកន្លែងកើតហេតុ ផ្លាកលេខ ភ្នំពេញ 2BF-7176) ។
មូលហេតុ៖ មកពីរថយន្តបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុសព ត្រូវបានយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ រីឯវត្ថុតាង ត្រូវកម្លាំងជំនាញចរាចរណ៍វាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ សពជនរងគ្រោះ ត្រូវបានរកឃើញសាច់ញាតិ និងទទួលសពយកទៅស្រុកកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់