ព័ត៌មានជាតិ

ជិះម៉ូតូបត់ចូលការ៉ាស់សាំង ត្រូវស៊ាំយ៉ុងពន្លះពេញទំហឹង របួសធ្ងន់២នាក់!

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវចូលវារីអគ្គិសនីសេសានក្រោម២ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 7047 បើកពីលិចទៅកើត បានបុកម៉ូតូដែលកំពុងបើកស្របគ្នា បត់ចូលចាក់សាំងនៅការ៉ាស់ ពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូដែលជិះគ្នា២នាក់ប្រុសស្រី រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់