ភ្នំពេញៈ បុគ្គលិករបស់ក្រុមហ៊ុនដឹកអ្នកដំណើរ PS ម្នាក់ បើករថយន្តមួយគ្រឿងប្រភេទដឹកអ្នកដំណើរ បានប៉ះជាមួយម៉ូតូបណ្តាលឲ្យរងរបួសជើងធ្ងន់ រួចបែរជាព្យាយាមរត់គេច តែរត់មិនរួច ត្រូវសមត្ថកិច្ចតាមឃាត់បាន។
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កអត់ពាក់ស្លាកលេខ ពណ៌ក្រហម ជាប្រភេទរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនPS បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយបុរសម្នាក់ ឈ្មោះ ឆោម សំអាត អាយុ៣៨ឆ្នាំ មុខរបរតៃកុងឡាន របស់ក្រុមហ៊ុន PS លុះមកដល់ចំណុចកើតហេតុក៏បានប៉ះជាមួយម៉ូតូរបស់ជនរងគ្រោះដែលធ្វើដំណើរក្នុងទិសដៅស្របទិគ្នាបណ្តាលឲ្យដួលផ្ទប់នឹងផ្លូវរបួសផ្នែកជើងខាងស្តាំធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ រួចរថយន្តបង្កបានបើករត់គេចមកដល់ចំណុចរង្វង់មូលចោមចៅ ទើបសម្ថតកិច្ចឃាត់បានរថយន្តនោះតែម្តង។
ក្រោយពីឃាត់បានជនបង្ករួចមកទើបកម្លាំងសមត្ថកិច្ចបុស្តិ៍រដ្ឋបាលចោមចៅ១ នាំមកសាកសួរតែម្តងដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្តង៕
មតិយោបល់