ព័ត៌មានជាតិ

ក្លិប​ Bayer Leverkusen ​ច្រានចោល​ថា​មិនបាន​ពិភាក្សា​ជាមួយនឹងក្លិប​ Fiorentina

ក្លិប Bayer Leverkusen បានធ្វើការ​ច្រាន និង​អង្កេត​ពី​ក្លិប Fiorentina លើ​ខ្សែប្រយុទ្ធ Stefan Kiessling និង​គម្រោង​បើក​ការពិភាក្សា លើ​កុងត្រា​ថ្មី ជាមួយនឹង​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ នា​រដូវ​កាល​ក្តៅ​។​

​កីឡាករ Stefan Kiessling នៅក្នុង​ក្របខណ្ឌ Bundesliga របស់​អាល្លឺម៉ង់​រក​គ្រាប់​បាល់​បាន ២៣ គ្រាប់ នា​រដូវ​កាល​នេះ និង​នាពេល​ថ្មីៗ​នេះ បានបញ្ជាក់​ព័ត៌មាន​ថា នឹង​ផ្លាស់​ទៅកាន់​ក្លិប Borussia Dortmund ដោយ​ជំនួស​កន្លែង របស់​កីឡាករ Robert Lewandowski​។​

​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ រូបនេះ​បាន​ចូលរួម​លេងឲ្យ​ក្លិប Leverkusen នៅក្នុង​ឆ្នាំ ២០០៦ ខណៈ​ដែល​ផ្ទេរចេញ​ពី​ក្លិប Nurnberg ហើយ​ពេលនេះ​កីឡាករ​រូបនេះ​កំពុងស្ថិត​នៅ​ក្នុង​គោលដៅ​របស់​ក្លិប Fiorentina របស់​ក្របខណ្ឌ Serie A​។​

​ទន្ទឹម​ជាមួយនឹង​លេច​ឭ​ពាក្យ មិន​ដាច់​នេះ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្លិប Leverkusen លោក Wolfgang Holzhauser បាន​តប​នឹង​ពាក្យរិះគន់ និង​បញ្ជាក់​ថា ខ្លួន​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្លិប​ផ្សេង និង​ថែរក្សា​កីឡាករ Kiessling ទុក​នៅ​ក្លិប ជាក់ស្តែង​សម្រាប់ Fiorentina ដែល​ត្រូវការ​កីឡាករ​រូបនេះ យើង​ក៏​មិន​បាន​បើ​ការពិភាក្សា​ជាមួយ​ដែរ​។​

​កីឡាករ Kiessling នៅពេលនេះ​កំពុងស្ថិត​នៅ​ក្នុង​រយៈពេល​កុងត្រា​ជាមួយនឹង​ក្លិប រហូតដល់​ខែ មិថុនា ឆ្នាំ ២០១៥ និង​មាន​គម្រោង អង្គុយ​ពិភាក្សា​កុងត្រា​ថ្មី​នា​រដូវ​កាល​នេះ​។​
​អ្នកគ្រប់គ្រង​ទូទៅ​ខាងលើ​បាន​បន្តថា ខាង​ក្លិប​ចង់​ឃើញ​កីឡាក​រវ័យ ២៩ ឆ្នាំ រូប​នេះ​ចូល​និវត្តន៍​នៅ​ក្លិប Bayer Leverkusen តែម្តង​។ លោក​បាន​សង្កត់ធ្ងន់ថា យើង​មិន​អាច​បាត់បង់​កីឡាករ Stefan Kiessling បាន​ទេ​ប្រសិនបើ​យើង​ចង់​ឈ្នះ​នា​រដូវ​បន្ទាប់​៕
https://i1272.photobucket.com/albums/y389/domneng/Stefan-Kiessling_2888293_zps7e70e52a.jpg

មតិយោបល់