Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះផ្...

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅកំពង់ចាម

កំពង់ចាម: មានករណីអគ្គិភ័យមួយ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីវេលាម៉ោង១ និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះកម្មសិទ្ធ ឈ្មោះ ហោ ផល្លា ភេទ ប្រុស អាយុ៤៧ឆ្នាំ ផ្ទះដែលឆេះនោះ មានទំហំ៥ X១៦ម៉ែត្រ ធ្វើអំពីថ្មខាងមុខប្រក់សង្ក័សី រងការខូចខាតសម្ភារនៅក្នុងផ្ទះទាំងអស់ និងម៉ូតូ១គ្រឿងផងដែរ។

អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង អស់ទឹកចំនួន១២រថយន្ត រហូតដល់វេលាម៉ោង៤ទៀបភ្លឺ ទើបគ្រប់គ្រងសភាពការណ៍បានជាស្ថាពរ៕