ព័ត៌មានជាតិ

ចាប់មិនចេះអស់…!

កំពត: កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានបង្ក្រាបមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ១១ និង៣០ នាទីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលទុរេន ក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ លឹម សៅ លិញ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ និងដកហូតវត្ថុតាង បានជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ និងឧបករណ៍សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់