ព័ត៌មានជាតិ

បែកអាអូនតូចខ្ទេច ម៉ូតូបីគ្រឿង ពន្លះគ្នា របួសធ្ងន់ពីរនាក់

កំពង់ស្ពឺ: នៅវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកជាមួយម៉ូតូ ៣គ្រឿង ក្នុងពេលតែមួយទិសដៅស្របគ្នា នៅលើផ្លូវជាតិថ្មី មិនទាន់មានគីឡូម៉ែត្រ ត្រង់ចំ​ណុចលូទ្វារ១០លើទំនប់អូរស្យាខាងជើង ក្នុងភូមិទួលថ្មី ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ម៉ូតូទី១ ប្រភេទម៉ូតូធំ មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ បានបើករត់គេចខ្លួន​បាត់ ទីម៉ូតូទី២ ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1BP-2538 បើកបរដោយឈ្មោះ ឌឹប ឋាន: ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង របួសធ្ងន់ (បែកពងស្វាស និងប្រអប់ជើង) និងម៉ូតូទី៣ ​ម៉ាកគុប ស្លាកលេខ បើកដោយឈ្មោះ ឈ្មោះ ឡោ ណុប ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា របួសធ្ងន់ (បាក់ភ្លៅខាងឆ្វេង) ទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន កម្លាំជំនាញកំពុងស្រាវជ្រាវរកម៉ូតូធំ១គ្រឿងទៀត ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ ចំណែលម៉ូតូវិញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់